Thursday, March 2, 2017

មើមក្រវាញ ជាឱសថដ៏អស្ចារ្យដែលលោកអ្នកពុំដែលដឹង


មើមក្រវាញជ្រូក ជាឱសថដ៏អស្ចារ្យ ជួយចែកគ្នាដឹងផង!!
ជួយព្យាបាលរាំងរដូវ ឈឺចុកចាប់ពេលមានរដូវ រដូវមិនទៀង
ឈឺធ្មេញ ឈឺចង្កេះ ម្រេញកូនកណ្តុរ ជំនួយផ្លូវភេទយ៉ាងពិសេស




* កបនឹងជម្ងឺ៖
- ឈឺទ្រូង ឈឺក្រោមឆ្អឹងជំនី ឈឺចុកក្រពះ ឈឺពោះ ហើមពោះ ក្អួតចង្អោរ អាហារមិនរលាយ ភើរជូរ រាំងរដូវ រដូវមិនទៀង ឈឺចុកចាប់ពេលមានរដូវ របួសប៉ះទង្គិច។
* កំរិតប្រើ៖ យកមើមស្ងួត -៤ក្រាម ហាលឲ្យស្ងួតដាំទឹក១លីត្រផឹក ព្រឹក ថ្ងៃ ល្ងាច១កែវៗ។
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា ភាគ២

- មើមវាត្រាំស្រាផឹកសម្រួលសសៃឈាមបំបាត់ឈឺចង្កេះ និងជំនួយផ្លូវភេទទៀតផង (សម្រាប់បុរស)។
- យកវាទៅលីង ហើយបុកអោយម៉ត់រួចលាយជាមួយទឹកឃ្មុំហើយសូនប៉ុនម្រាមដៃហើយញាំជាមួយទឹកក្តៅ ហើយវាក៏អាចព្យាបាលសម្រាប់អ្នកកើត ម្រេញកូនកណ្តុរបាន។
- ផ្សំជាមួយស្លាលិញ ម្លូរបៀកកំបោរ យកមកស្ដោះ ពូកែខាងព្យាបាលគ្រេចកប់ថ្លោះ ខ្លាំងណាស់
វាថែមទាំងជួយបំបាត់ការឈឺរធ្មេញថែមទៀតផងដោយដំមើមវាយកមកដាក់កន្លែងឈឺ។
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
សម្រួលដោយ៖ អ៊ាង សុផល្លែត

0 comments:

Post a Comment