បុរសជាមនុស្សភេទ មួយដែលមានភាព រឹងមាំ ស្វាហាប់ មានកម្លាំងខ្លាំងខ្លា និងមានភាពក្លាហាន។ បុរសមានច្រើនប្រភេទ បុរសខ្លះ ចូលចិត្តលែងសើច និយាយច្រើន ប៉ប៉ាច់ប៉ប៉ោច ខិលខូច ប៉ិនខាងបេះបោចស្រីៗ បុរសខ្លះស្រគត់ស្រគំ មិនសូវចេះនិយាយស្តី និយាយរួមបុរស មានអត្តចរិក និងបុគ្គលិកលក្ខណៈផ្សេងៗពីគ្នា មានច្រើនប្រភេទ ក្នុងនោះមានបុរសមួយប្រភេទ ដែលមានបុរសមួយប្រភេទ ដែលមានបុគ្គលិលក្ខណៈ គួអោយចាប់អារម្មណ៍ និងកត់សម្គាល់ គឺបុរសដែលមិនសូវចេះនិយាយស្តីច្រើន ញញឹមតិច និងមិនសូវចេះលែងសើចច្រើន តែម៉ុឹងម៉ាត់នឹងការងារ។
ហេតុដូចនេះហើយទើបបានជាសុភាពនារីប្រាថ្នានូវលក្ខណៈពិសេសរបស់បុរសប្រភេទនេះ គឺដោយសារតែអត្តចរិកនឹងនរ ម៉ត់ចត់ ក្លាហាន មិនសូវចេះផ្អែមល្ហែម តែស្មោះត្រង់ យកចិត្តទុកដាក់ ពីក្រោយខ្នងមិនអោយនារីដឹងខ្លួន និងជាមនុស្សមិនសូវចេះយកមុខយកមាត់។ ហើយអ្វីដែលមនុស្ស ស្រីចូលចិត្តបំផុតនោះគឺគេមិននិយាយសុាំច្រើន តែជាបុរសដែលតែងតែជួយយកអាសារនាង មិនត្រឹមតែការនិយាយទេ តែបញ្ចេញសកម្មភាពច្រើនជាង។
0 comments:
Post a Comment