Wednesday, March 29, 2017

បុរសម្នាក់បើករថយន្តបញ្ច្រាស់ផ្លូវ បុករះម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ

នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧ វាលាម៉ោងប្រហែល ៥ ល្ងាច មានករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើងនៅត្រង់ចំនុចក្បែច្រមុះជ្រូកក្បាលថ្នល់ នៅតាមផ្លូវ​ស្ថិតនៅតាមផ្លូវ​ព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលបុរសម្នាក់បើកបររថយន្ត ឆ្លាម បានបើកបុករះម៉ូតូ បណ្តាលអោយ​មនុស្សស្លាប់​នឹងរបួស​ជាច្រើននាក់ ។
បើតាមសេចក្តីរាយការណ៍ថា ដោយសារតែកំហឹងខ្លាំងពេក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយ​អ្នកបើក​រថយន្ត​ស្ទើរស្លាប់ និងនាំគ្នាទៅវាយ​រថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងផងដែរ។
អ្នករងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅពេទ្យដោយឡែកជនបង្ករត្រូវមហាជនចោមរោមវាយនៅសល់តែដង្ហើមចង្រឹត តែបានសមត្ថកិច្ចអន្តរាគមន៍យកមករក្សាទុកដោះស្រាយតាមផ្លូវច្បាប់៕

 

0 comments:

Post a Comment