Friday, March 10, 2017

តើអ្នក IT ត្រូវចំណាយពេលប៉ុន្មានឆ្នាំដើម្បីសន្សំលុយការប្រពន្ធបាន?

ការយកថ្លៃទឺកដោះទឹកដោះ គឺជាពាក្យសម្គាល់ដល់ការផ្គាប់ទឹកប្រាក់ទៅដល់គ្រួសារខាងស្រី នៅពេលដែលកូនប្រុស ចង់ស្តីដណ្តឹងកូនស្រីនោះមកធ្វើជាប្រពន្ធ។ ថ្លៃទឹកដោះជា​ទូ​ទៅ​នៅ​ក្នុង​សង្គម​ខ្មែរទោះបីជាច្បាប់មិនអនុញ្ញាត្តិឱ្យមានការបង្កាប់ថ្លៃទឹកដោះតែ​ ជាធម្មតានៅតែមាន​ តម្លៃមធ្យមជាទូទៅ​ ៥០០០​ ដុល្លា​ ។​ កាលវិភាគសន្សំលុយដើម្បីការប្រពន្ធ​ ត្រូវរៀបគម្រោងឱ្យហើយ -​ បើអ្នកជាវិស្វករប្រាំខែមធ្យមតែ​ 350$ ចំណាយអស់ 200$ សល់តែ 150$ ដូច្នេះត្រូវសន្សំ​ជិតបីឆ្នាំបានយកប្រពន្ធបាន​ ។
-​ បើជាគ្រូបង្រៀនប្រាក់ខែជាមធ្យម​ 150$ ចំណាយអស់ 100$ សល់​ 50$ ដូច្នេះត្រូវសន្សំជាង 8ឆ្នាំទើបអាចការប្រពន្ធបាន​ ។ -​ បើជាគណនេយ្យករ​ប្រាក់ខែជាមធ្យម​ 250 $ ចំណាយអស់​ 150$ សល់​ 100$ ដូច្នេះត្រូវចាំ4ឆ្នាំទើអាចយកប្រពន្ធបាន​ ។ -​ អ្នក​ IT ប្រាក់ខែជាមធ្យម 200$ ចាយសល់ 100$ ចាំបួនឆ្នាំដែរបានយកប្រពន្ធកើត​ ។ -​ អ្នកអគ្គិសនីប្រាក់ខែជាមធ្យម 250$ ចាយសល់ 100$​ ចាំបួនឆ្នាំដែរ​ ។ -​ ធ្វើការអង្គការប្រាក់ខែ300$ សល់200$​ ដូច្នេះពីរឆ្នាំការប្រពន្ធដែរ​ ។ -​ ជាងកាត់សក់មួយថ្ងៃរកបានជាមធ្យម 30000៛​ ចំណាយអស់20000៛​ ដូច្នេះរយ:ពេលប្រាំឆ្នាំអាចការប្រពន្ធបាន​។
ចុះអ្នកទាំងអស់គ្នាប៉ុន្មានឆ្នាំអាចការប្រពន្ធបានទៅ?

0 comments:

Post a Comment